បុកសណ្តែកគួរ | Bok Son Daek

គ្រឿងផ្សំ

សណ្តែក ត្រីអាំង ប្រហុក អំបិល ស្ករ ខ្ជឹមស 
ម្ទេសខ្លាំង អំពិលទុំម្សៅស៊ុប ទឹកត្រី ។

របៀបធ្វើ
សណ្តែកត្រូវហាន់ខ្លីៗ ត្រីអាំងបេះយកតែសាច់បុកអោយមដ្ឋពេក ដាក់ខ្ចឹមស សណ្តែក ប្រហុកចិញ្ច្រាំអោយល្អិត បុកលាយអោយសព្វចូលគ្នា ដាក់ម្ទេសពីរ រឺបីគ្រាប់ អំពិលទុំយកតែសាច់បុកចូល ចាក់ទឹកត្រីបន្តិច ដាក់ស្ករ អំបិល ម្សៅស៊ុប ភ្លក់មើលអោយល្មមដូសដាក់ចានទុកជាកាស្រេច​ ។

ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do


សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ
Share:

ញាំមាន់ត្រយូងចេក​ | Chicken and Banana Flower

គ្រឿងផ្សំ
មាន់​ កោះ ថ្លែម ត្រយោងចេក ជី ទឹកខ្មេះ ទឹកត្រី
អំបិល ស្ករ សណ្តែកដី ខ្ចឹមស ម្សៅស៊ុប។

របៀបធ្វើ
មាន់លាងអោយស្អាត ស្ងោអោយឆ្អិន ជាមួយកោះថ្លើម។​ ត្រយូងចេកហាន់ឆ្មារៗ​ យកទៅត្រាំទឹកចាក់ទឹកខ្មេះចូល ត្រាំកុំអោយខ្មៅ រួចស្រង់ដាក់កញ្ច្រែងទុកសិន យកមាន់បេះតែសាច់ជាសសៃល្អិតៗ កោះថ្លើមហាន់ដាក់លាយជាមួយត្រយូងចេក បេះស្លឹកជីត្រូវកុំដាក់អោយច្រើនពេក​ ខ្ទឹមសហាន់ចៀនអោយក្រហមដាក់លាយជាមួយគ្នាទាំងអស់ ទើបយកទឹកខ្មេះ ស្ករ ក្រូចឆ្មារ ម្សៅស៊ុប ភ្លក់មើលអោយល្មម យកទៅចាក់ចូលលាយអោយសព្វភ្លក់មើលអោយឆ្ងាញជាកាស្រេច។

ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do


សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ

Share:

របៀបធ្វើសាច់ជ្រូកឆាសៀង | Fermented Soy Bean with Pork

#គ្រឿងផ្សំ
សាច់ជ្រូក៤ខាំ | សៀងប្រៃ ៣ខាំ ខ្ទឹមស៤គ្រាប់ | ក្រូចឆ្មារ១ផ្លែ ម្សៅស៊ុប | កន្លះស្លាបព្រាបាយ ស្ករស១ស្លាបព្រាបាយ | ខ្លាញ់២ស្លាបព្រាបាយ

#វិធីធ្វើ
១- សាច់ជ្រូកចិញ្ច្រាំ សៀងចិញ្ច្រាំ ខ្ទឹមសចិញ្ច្រាំ។
២- ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ខ្ទឹមសឲ្យឈ្ងុយ សាច់ជ្រូក សៀង ម្សៅស៊ុប ស្ករស
ពេលទទួលទាន ទើបច្របាច់ក្រូចឆ្មារ និងផ្ទាប់ជាមួយបន្លែស្រស់ ត្រសក់ ត្រប់ និងស្ពៃក្តោប
ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do
សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ
Share:

របៀបបុកត្រីឆ្អើរស្វាយខ្ចី | Fish Smoke with Mango


គ្រឿងផ្សំ :
ស្វាយ ឈូសជាសសៃៗ | ម្ទេស និង ខ្ទឹមស យកទៅលីង
ត្រីឆ្អើរ បេះយកឆ្អឹងចេញ | ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ 
ប្រហុក យកទៅអាំង  | ស្ករស ម្សៅស៊ុប អំបិល

វិធីធ្វើ :
យកម្ទេស ខ្ទឹមស យកទៅបុកជាមួយប្រហុកអាំង និង ត្រីឆ្អើរ រួចច្របល់ជាមួយស្វាយ ខ្ទឹមក្រហម ស្ករស ម្សៅស៊ុប អំបិល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត រួចជាការស្រេច។ ចំណាំ៖ បើចូល​ចិត្ត​ញ៉ាំជី ដាក់ជីលាយ​ជាមួយក៏បាន។ ចំពោះស្វាយខ្ចីកុំយកស្វាយដែល​ជូរពេក។

ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do





សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ

Share:

របៀបធ្វើជ្រក់ត្រកួន​ | Pickle Vegetables


គ្រឿងផ្សំ
ត្រកួនស្រស់ ៣០០ ក្រាម | ការ៉ុតមួយមើមតូចអំបិល​មួយចុង​ស្លា​ព្រា​កាហ្វេ | ក្រូច​ឆ្មាខ្ទឹម​ក្រហម ២មើម | ខ្ទឹម​ស ៣ទៅ៤កម្ពឹសប៊ីចេង​កន្លះស្លាព្រាកា្វហ្វេ | ស្ករសមួយស្លា​ព្រាកា​ហ្វេ

វិធីធ្វើ
ជា​ដំ​បូង​អ្នក​ត្រូវ​យក​ត្រកួន​មក​ស្រុះ​វា​ឲ្យ​ទន់​ជាមុន​សិន​​បន្ទាប់​មក ​ធ្វើ​ការកាត់​រឺ​សាប់​វា​ឲ្យ​ទៅ​ជា​សរសៃ​ក៏បាន​។បន្ទាប់​​មក​ទៀត​ត្រូវ​កោស​សំបក​ការ៉ុត នឹង​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់​​មក​​កាត់​វា​ជា​កង់​ៗ ​ប្រវែង ២ ទៅ ៣ ត្នាំងដៃ រួចហើយធ្វើ​ការ​​ឈូស​វាជា​​សរសៃ​ទុក​មួយ​អន្លើ។ជា​បន្តរ​មក​ទៀត​អ្នក​ត្រូវ​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើង​ៗ​នឹង​ចិញ្ច្រាំ​ខ្ទឹម​ស។យក​ត្រ​កួន​​ការ៉ុត​ ខ្ទឹម​ស​ចិញ្ច្រាំ​​នឹង​ខ្ទឹម​ក្រហម​មក​​​លាយ​​​បញ្ចូល​​គ្នា​រួច​​​បន្ថែម​ អំបិល​​មួយចុង​ស្លា​ព្រា​កាហ្វេ ប៊ីចេង​​ កន្លះ​​ស្លា​ព្រាកាហ្វេ ស្ករសមួយស្លា​ព្រាកា​ហ្វេ​ ច្រ​បល់​គ្នា​​ឲ្យ​សព្វ​ចូល​គ្នា​​ជា​បន្ត​​មកទៀត​​បន្ថែម​ក្រូច​ឆ្មា​ចូល​ កូរ​អោយសព្វ​ភ្លក់​មើល​​ជួ​ល្មមតាម​​ចំណូលចិត្ត​អ្នក​។​អ្នក​​អាច​ទុក​​មួយ​ស្របក់​ដើម្បី​ឲ្យ​ជាតិ​​ជូ​ចូល​​គ្នា​សព្វ​រឺ​អាច​ដាក់ ​ក្នុង​​កែវ​​គ្រប​​ឲ្យ​ជិត​ទុក​ក្នុង​ទូ​ទឹក​កក​​ទុក​បាន​​យូ៕

ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do




សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ

Share:

របៀបធ្វើ ភ្លាសាច់គោឆៅ | Beef Salad | Plea Sach Ko

គ្រឿងផ្សំ:
សាច់គោ យកសាច់ផុយ | ក្រូចឆ្មា
ម្ទេសប្លោកក្រហម ខៀវ | គល់ស្លឹកគ្រៃ
សណ្ដែកគួរ  | ស្លឹកជីគ្រប់មុខ
សណ្ដែកដី  | ប្រហុកសាច់សុទ្
ខ្ទឹមក្រហម | ខ្ទឹមស | ស្ករស
ម្សៅស៊ុប | អំបិល | ស្ពៃក្ដោប | ម្ទេស
របៀបធ្វើ

យកសាច់គោមកដាក់ក្នុងចានស្អាតមួយ រួចច្របាច់ទឹកក្រូចឆ្មាចូលអោយរៀងច្រើនបន្តិច ហើយច្របាច់សាច់គោចុះឡើង អោយអស់ឈាម និងឆ្អិនបន្តិច បន្ទាប់មក ច្របាច់ទឹកក្រូចឆ្មានោះចេញវិញអោយអស់ រួចទុកមួយអន្លើរ។

យកទឹកក្រូចឆ្មាដែលយើងបានច្របាច់ចេញពីសាច់នោះ មកដាំអោយពុះ រួចដាក់ប្រហុកចូល ( ប្រហុកដាក់តិច រឺច្រើន តាមការចូលចិត្ត ) ទុកអោយពុះម្ដងទៀត ទើបដាក់ស្ករស ម្សៅស៊ុប និងអំបិលបន្តិចបានហើយ ព្រោះប្រហុកមានជាតិប្រៃស្រាប់ រួចទុកអោយស្រជាក់បន្តិច។
បន្ទាប់មកយកចាក់លាយជាមួយសាច់ ហើយដាក់គល់ស្លឹកគ្រៃចូល ច្របល់ចូលគ្នាអោយសព្វ ហើយបន្ថែម ខ្ទឹមក្រហម ខ្ទឹមស រួចច្របល់ចូលគ្នាអោយសព្វទៀត។ បន្ទាប់មកដាក់ ស្ពៃក្ដោបពណ៌ស្វាយ ម្ទេសប្លោកក្រហម ម្ទេសប្លោកខៀវ ម្ទេសស្រស់និង សណ្ដែកគួរចូល ច្របល់ចូលគ្នាអោយសព្វចូលជាតិ រួចដាក់សណ្ដែកដីចូល ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើស្ទើរគ្រឿងអ្វី បន្ថែមរស់ជាតិបន្តិចទៀត )។ ពេលរៀបទទួលទាន ទើបដាក់ជីគ្រប់មុខចូល ច្របល់ចូលគ្នាអោយសព្វ រួចជាការស្រេច ។ របៀបធ្វើ ភ្លាសាច់គោអាចធ្វើបានច្រើនរបៀបខុសៗគ្នា ។

ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do


សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ
Share:

ឆាជូរអែមត្រចៀកជ្រូក | Fried Pig's Ear Delicious Recipe

គ្រឿងផ្សំ: ស្លឹកគ្រៃ រំដេង ខ្ញី ម្ទេស ខ្ទឹម ស្ករត្នោត ប្រេងឆា អំបិល ត្រចៀកជ្រូក ម្សៅស៊ុបខ្នរ ផ្សិតក្ដាមសុ។
Ingredients: Lemongrass, Galangal, Ginger, Chili, Palm Sugar, Oil, Salt, Pig's Ear, Chicken Powder, White Beech Mushroom.
ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do
សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ
Share:

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.