មាន់ កោះ ថ្លែម ត្រយោងចេក ជី ទឹកខ្មេះ ទឹកត្រី
អំបិល ស្ករ សណ្តែកដី ខ្ចឹមស ម្សៅស៊ុប។
របៀបធ្វើ
មាន់លាងអោយស្អាត ស្ងោអោយឆ្អិន ជាមួយកោះថ្លើម។ ត្រយូងចេកហាន់ឆ្មារៗ យកទៅត្រាំទឹកចាក់ទឹកខ្មេះចូល ត្រាំកុំអោយខ្មៅ រួចស្រង់ដាក់កញ្ច្រែងទុកសិន យកមាន់បេះតែសាច់ជាសសៃល្អិតៗ កោះថ្លើមហាន់ដាក់លាយជាមួយត្រយូងចេក បេះស្លឹកជីត្រូវកុំដាក់អោយច្រើនពេក ខ្ទឹមសហាន់ចៀនអោយក្រហមដាក់លាយជាមួយគ្នាទាំងអស់ ទើបយកទឹកខ្មេះ ស្ករ ក្រូចឆ្មារ ម្សៅស៊ុប ភ្លក់មើលអោយល្មម យកទៅចាក់ចូលលាយអោយសព្វភ្លក់មើលអោយឆ្ងាញជាកាស្រេច។