គ្រឿងផ្សំ
ត្រកួនស្រស់ ៣០០ ក្រាម | ការ៉ុតមួយមើមតូចអំបិលមួយចុងស្លាព្រាកាហ្វេ | ក្រូចឆ្មាខ្ទឹមក្រហម ២មើម | ខ្ទឹមស ៣ទៅ៤កម្ពឹសប៊ីចេងកន្លះស្លាព្រាកា្វហ្វេ | ស្ករសមួយស្លាព្រាកាហ្វេ
វិធីធ្វើ
ជាដំបូងអ្នកត្រូវយកត្រកួនមកស្រុះវាឲ្យទន់ជាមុនសិនបន្ទាប់មក ធ្វើការកាត់រឺសាប់វាឲ្យទៅជាសរសៃក៏បាន។បន្ទាប់មកទៀតត្រូវកោសសំបកការ៉ុត នឹងលាងទឹកឲ្យស្អាត បន្ទាប់មកកាត់វាជាកង់ៗ ប្រវែង ២ ទៅ ៣ ត្នាំងដៃ រួចហើយធ្វើការឈូសវាជាសរសៃទុកមួយអន្លើ។ជាបន្តរមកទៀតអ្នកត្រូវហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗនឹងចិញ្ច្រាំខ្ទឹមស។យកត្រកួនការ៉ុត ខ្ទឹមសចិញ្ច្រាំនឹងខ្ទឹមក្រហមមកលាយបញ្ចូលគ្នារួចបន្ថែម អំបិលមួយចុងស្លាព្រាកាហ្វេ ប៊ីចេង កន្លះស្លាព្រាកាហ្វេ ស្ករសមួយស្លាព្រាកាហ្វេ ច្របល់គ្នាឲ្យសព្វចូលគ្នាជាបន្តមកទៀតបន្ថែមក្រូចឆ្មាចូល កូរអោយសព្វភ្លក់មើលជួល្មមតាមចំណូលចិត្តអ្នក។អ្នកអាចទុកមួយស្របក់ដើម្បីឲ្យជាតិជូចូលគ្នាសព្វរឺអាចដាក់ ក្នុងកែវគ្របឲ្យជិតទុកក្នុងទូទឹកកកទុកបានយូ៕
ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do
សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសុភាពបុរសសុភាពនារីទាំងដែលស្រលាញ់និងចូលចិត្តធ្វើម្ហូបអាហារ
ទស្សនាវីឌីអូអំពីរបៀបធ្វើ | Watch Video How to do